ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Thursday, February 1, 2024

ក្រសួងសុខាភិបាល ស្នើធនាគារពិភពលោក បន្ដសហការយ៉ាងជិតសិ្នទ ដើម្បីសម្រេចបាននូវសូចនាករលើគម្រោងនានា ក្នុងការលើកកម្ពស់សុខុមាលភាពពលរដ្ឋកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ តំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា, លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានស្នើដល់ធនាគារពិភពលោក បន្ដពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទបន្ថែមទៀត ដើម្បីសម្រេចបាននូវសូចនាករលើគម្រោងនានា ក្នុងការលើកកម្ពស់សុខុមាលភាពពលរដ្ឋកម្ពុជា ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Ronald Upenyu Mutasa អ្នកគ្រប់គ្រងការអនុវត្តប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សម្រាប់វិស័យសុខាភិបាលអាហារូបត្ថម្ភ និងប្រជាជន នៃធនាគារពិភពលោក ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

លោកសាស្ដ្រាចារ្យក៏បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ធនាគារពិភពលោក និងបានសំណូមពរឱ្យអ្នកជំនាញការ និងអ្នកបច្ចេកទេសរបស់ធនាគារពិភពលោក សហការ និងបន្តពិភាក្សាឱ្យបានជិតស្និតជាមួយនឹងគណៈគ្រប់គ្រងគម្រោងនីមួយៗ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណាដើម្បីឱ្យសម្រេចបាននូវសូចនាករ ដែលបានកែសម្រួល។ ជាងនេះទៅទៀត ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងនាមក្រសួងសុខាភិបាល លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះគម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាពដំណាក់កាលទី២ និងគម្រោងឆ្លើយតបគ្រោះអាសន្ន COVID-19។

ក្នុងឳកាសនោះដែរលោកវេជ្ជបណ្ឌិត Ronald Upenyu Mutasa បានជម្រាបដល់លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគាំទ្ររបស់ធនាគារពិភពលោក បានចូលរួមចំណែកក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាង WB និងក្រសួងសុខាភិបាល។

បន្ថែមពីនេះទៀតកិច្ចប្រជុំបានផ្តោតលើអាទិភាពសំខាន់ៗរបស់ក្រសួងសុខាភិបាល និងចំនុចបន្ស៊ីគ្នាដែលអាចទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារពិភពលោក។

ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិត Ronald Upenyu Mutasa បានថ្លែងអបអរសាទរ និងជូនពរលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

សូមជម្រាបថាកិច្ចប្រជុំនៅថ្ងៃនេះក៏បានពិភាក្សាអំពីលទ្ធផលការងារ កត្តាប្រឈម និងដំណោះស្រាយចំពោះគម្រោង ដែលកំពុងត្រូវបានអនុវត្តមានជាអាទិ៍ គម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២៕

0 Comments:

Post a Comment