គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញកាត់ឫសសីមានៅវត្តជម្ពូវណ្ណារាមក្បាលទន្សោង ស្រុកថ្មពួក ដែលចំណាយថវិកាជាង ១៨ម៉ឺនដុល្លារ

(បន្ទាយមានជ័យ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញកាត់ឬសសីមាវត្តជម្ពូវណ្ណារាមក្បាលទន្សោង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលចំណាយថវិកាចំនួន ១៨៣,៣៩៣ដុល្លារ ជាសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានធ្វើឱ្យវិស័យព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើងវិញនិងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសាររាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្ដល់នូវសិទ្ធិសេរីភាពពេញ លេញខាងជំនឿសាសនា ធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសមានទឹកចិត្តសប្បាយរីករាយប្រកបដោយជំនឿមុតមាំមក លើរាជរដ្ឋាភិបាល បានរួបរួមគ្នាបង្កើតវត្តឡើងវិញនៅទូទាំងប្រទេស ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសបរិច្ចាគ ដោយសទ្ធាជ្រះថ្លារួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងស្ថាបនាទីអារាម ទីសក្ការបូជាផ្សេងៗ រីកលូតលាស់ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវអំណរព្រះគុណ អរគុណចំពោះព្រះតេជគុណពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា រួមសាមគ្គីគ្នាជួយកសាងសមិទ្ធផលនានាក្នុងវត្ត គឺជាការផ្សារភ្ជាប់មិនអាចខ្វះបានរវាងផ្នែកអាណាចក្រ និងពុទ្ធចក្រ និងក៏សូមធ្វើការកោតសរសើរដោយស្មោះចំពោះស្មារតីយកចិត្តទុកដាក់គាំទ្រថវិកាកសាងព្រះវិហារក៏ដូចជាសមិទ្ធផលក្នុងវត្តដែលបានលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទុកជាសម្បត្តិ មនុស្សជាតិ ក្នុងការរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ ដែលដូនតាបានរក្សាទុក ដើម្បីជាគំរូដ៏ប្រពៃថ្លៃថ្លា សម្រាប់កូនចៅជំនាន់ក្រោយ គោរពប្រតិបត្តិ ព្រោះថាព្រះពុទ្ធសាសនា គឺជាសាសនានៃសុខសន្តិភាព។

ទន្ទឹមនោះលោកអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដាំផ្ញើក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្រុមយុវជនគឺធ្វើយ៉ាងណាគោរពច្បាប់ចរាចរណ៍ផ្លូវគោក គ្មានអំពើហិង្សា គ្មានការប្រើប្រាស់ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ និងគ្មានក្មេងទំនើង បងតូចបងធំនោះឡើយ។

លោកអភិសន្តិបណ្ឌិត ក៏បានចែកជូនអំណោយដល់លោកតា លោកយាយ ព្រមទាំងបានចែកជូនសារុងដល់ប្រជាពលរដ្ឋចូលរួមផងដែរ៕

No comments:

Powered by Blogger.