គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរពីទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាពភ្នែករួចរាល់

(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បាននិងកំពុងធ្វើដំណើរពីទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រឡប់មកកម្ពុជា បន្ទាប់ពីបញ្ចប់ការពិនិត្យសុខភាពភ្នែករួចរាល់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលបានផ្តល់កែវភ្នែក និងការពិនិត្យព្យាបាលភ្នែក ជូនសម្តេចរហូតមកពេលនេះ។

សម្តេចក៏បានថ្លែងអំណរគុណដល់លោក ហ្វីមីអូ គីស៉ីដា នាយករដ្ឋមន្ត្រីជប៉ុន ដែលបានឆ្លៀតពេលចូលសន្ទនាជាមួយសម្តេច នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ម្សិលមិញ ដើម្បីពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតនៅលើយន្តហោះ អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំកំពុងធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីបានផលិតកែវភ្នែកសប្បនិមិត្តចំនួន៥គ្រាប់ សម្រាប់ប្រើរយៈពេល១០ឆ្នាំខាងមុខទៀត។ សូមអរគុណរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលបានផ្តល់កែវភ្នែក និងការពិនិត្យព្យាបាលរយៈពេលកន្លងមក ក៏ដូចជាពេលនេះ។ សូមអរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រី ហ្វីមីអូ គីស៉ីដា ដែលបានទទួលជួបសន្ទនាជាមួយខ្ញុំកាលពីថ្ងៃម្សិលមិញ ដើម្បីពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត»៕

No comments:

Powered by Blogger.