ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Thursday, January 4, 2024

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដាស់តឿនមន្ត្រីរាជការ កម្លាំងសមត្ថកិច្ចកុំប្រព្រឹត្តបទល្មើសគ្រឿងញៀន ផ្ទុយទៅវិញត្រូវខិតខំអភិវឌ្ឍមូលដ្ឋានឱ្យបន្តការរីកចម្រើន

ចំនួនអ្នកទស្សនា: Views
(កោះកុង)៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានដាស់តឿនដល់មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ សូមកុំប្រព្រឹត្តបទល្មើសគ្រឿងញៀន និងបទល្មើសដទៃទៀតឱ្យសោះ ព្រោះត្រូវជាប់ទោសទណ្ឌតាមច្បាប់មិនអាចលើកលែងឡើយ ផ្ទុយទៅវិញគឺត្រូវខិតខំអភិវឌ្ឍមូលដ្ឋានឱ្យបន្តការរីកចម្រើន។

ការដាស់តឿនណែនាំនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដោយមានការទទួលស្វាគមន៍ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

លោក ទៀ សីហា បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក រហូតដល់ថ្នាក់មូលដ្ឋានត្រូវខិតខំអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យបន្តការរីកចម្រើន ដើម្បីទាក់ទាញភ្លៀវទេសចរឱ្យចូលមកកម្សាន្តបានច្រើន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត។

លោកឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តព្យាយាមពង្រីកទំនាក់ទំនងជាមួយប្រទេសជិតខាង ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជួញដូរផលិតផលរបស់ប្រជាពលរដ្ឋ ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ច វិស័យទេសចរណ៍ផងដែរ។

លោកបានបន្ថែមថា ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ឱ្យភាពទាក់ទាញ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ត្រូវរួមគ្នារៀបចំហេដ្ឋរចនាសម្ពន្ធនៅតាមទីតាំងកម្សាន្ត ដូចជារមណីយដ្ឋានតំបន់ឆ្នេរឱ្យមានអនាម័យ មានសោភ័ណភាពល្អស្រស់ស្រាយ និងមានការទទួលស្វាគមន៍រាក់ទាក់ គោរពប្រពៃណីខ្មែរ ហើយពលរដ្ឋមានការងារធ្វើអាចរកចំណូលបាន ដើម្បីដោះស្រាយក្នុងជីវភាពគ្រួសារបានមួយកម្រិត។

លោក ទៀត សីហា បានសង្កត់ធ្ងន់ចំពោះបញ្ហាគ្រឿងញៀន និងបានណែនាំដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រហូលដល់មូលដ្ឋាន ធ្វើយ៉ាងណាត្រូវអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋ ហើយសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឲ្យច្បាស់ សមត្ថកិច្ចមិនត្រូវប្រើប្រាស់គ្រឿងញៀនក្នុងនាមជាសមត្ថកិច្ច បើការស្រាវជ្រៀវដឹងថាសមត្ថកិច្ចម្នាក់ណាប្រើប្រាស់ និងពាក់ព័ន្ធគ្រឿងញៀន ត្រូវដកចេញពីក្របខណ្ឌរដ្ឋភ្លាមៗ ហើយទទួលទោសទៅផ្លូវច្បាប់ផងដែរ មិនថាកងទ័ព មិនថានគរបាល មិនថាកងរាជអាវុធហត្ថឡើយ៕

0 Comments:

Post a Comment