តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំងបានអញ្ជើញជួបសំណះសំណាល និងចែកពូជដូងជូនដល់ប្រជាពលរដ្ឋឃុំរនាមប្រមាណជាង៤០០ដើម ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវត្តត្រពាំងធំ ស្ថិតក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
ពិធីនេះមានការអញ្ជើញចូលរួមមានពី លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុកទ្រាំង លោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធឹស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រេីននាក់ចូលរួមផងដែរ។
ឆ្លៀតឱកាសនេះដែរ ឯកឧត្ដម សុខ ពុទ្ធិវុធ ក៏បានចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សព្រមទាំងបានឧបត្ថម្ភ តុ សិក្សា ចំនួន៣០ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរនាម ដល់សាលាបឋមសិក្សាត្រពាំងធំ ដែលស្ថិតក្នុងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ផងដែរ។
0 Comments:
Post a Comment