ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Wednesday, December 27, 2023

សម្តេចធិបតី៖ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការជួយកម្ពុជា តាំងពីដំណាក់កាលចរចារហូតដល់អភិវឌ្ឍន៍

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ:ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយភ្ជាប់ទំនាក់ទំនងឡើងវិញ កម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងពីដំណាក់កាលចរចា រហូតដល់ពេលបច្ចុប្បន្ន។ ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងអំណរគុណទៅដល់ឯកអគ្គរាជទូត មន្ត្រីការទូតគ្រប់ជំនាញ ក៏ដូចជាទីភ្នាក់ងារ JICA រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានជួយដល់កម្ពុជា។
 ទោះបីថាទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានរយៈពេល ៧០ឆ្នាំមកនេះ ទោះបីមានផ្លូវរលាក់ខ្លះ កន្លែងខ្លះក៏ដាច់ដំណរ ប៉ុន្តែក្រោយភ្ជាប់ឡើងវិញកម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងដំណាក់ការចរចារហូតដល់ពេលបច្ចុប្បន្ន។ 

 សម្តេចបន្តថាឆ្នាំនេះមិនត្រឹមតែជាខួប ៧០ឆ្នាំទេក៏ជាឆ្នាំនៃការដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា ជប៉ុន ដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រគឺជា “ទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ”។ សម្តេចមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលគម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣៕

ផ្សាយដោយ៖dara

0 Comments:

Post a Comment