ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Friday, December 15, 2023

ក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ ពិធីបើកសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួមហាផ្ទៃ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

សិក្ខាសាលានេះធ្វើឡើងរយៈពេលពេញមួយថ្ងៃ ដោយមានបែងចែកជាក្រុមពិភាក្សាផងដែរ ដើម្បីស្វែងរកពីបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្ដែង និងស្វែងរកធាតុចូលផងដែរ។ សិក្ខាសាលាត្រូវបិទបញ្ចប់នៅរសៀលថ្ងៃដដែលនេះ ក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរដ្ឋសភា អនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើកទី១០ នីតិកាលទី៤។ ច្បាប់នេះ មាន១២ជំពូក និង១៨២មាត្រា។

គោលបំណងច្បាប់នេះកំណត់អំពីវិធាន និងនីតិវិធីដែលទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការរៀបចំស្ថិតិអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គលនិងការរៀបចំនិងការគ្រប់គ្រង បញ្ជីប្រជាជន ក្នុងគោលបំណងដើម្បី៖

* ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយ ជាប់លាប់និងជាអចិន្ត្រៃយ៍។

* ធានាឲ្ហមានការចុះបញ្ជីអត្តសញ្ញាណបុគ្គលជាសកល ដោយជាប់លាប់ និងជាអចិន្ត្រៃយ៍។

* ធានាថាការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់និង ជាអចិន្ត្រៃយ៍។

* ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្តល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។

* ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម៕

0 Comments:

Post a Comment