ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Thursday, November 9, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទប្ដូរផ្ដាច់ ឥតងាករេក្នុងការបន្តធ្វើពលីកម្មការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ: ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថានាយទាហាននិងពលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទនឹងបន្ត ប្ដូរផ្ដាច់ឥតងាករេក្នុងការបន្តធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយ ផ្អែកលើរដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ការគូសបញ្ជាក់របស់សម្តេចធិបតីបែបនេះ ក្នុងពិធីប្រារព្ធមិទ្ទីញ​រម្លឹកខួប ៧០ឆ្នាំនៃទិវា​បុណ្យ​ឯករាជ្យ​​ជាតិ​៩​វិច្ឆិកា​(៩វិច្ឆិកា​ ១៩៥៣-​៩វិច្ឆិកា​ ២០២៣ ) និងទិវាខួប ៧០ ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ​មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ​។ ​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ក្នុងខួប៧០នៃកំណើតកងយោធពលខេមរភូមិន្ទនាយទាហាននិងពុលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទនិងបន្តប្ដូរផ្ដាច់ឥតងាករេក្នុងការបន្តធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដីការពារអង្គព្រះមហាក្សត្រការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយផ្អែកលើរដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។

សម្តេចធិបតីបានលើកឡើងថា កងយោធពលខេមរៈភូមិន្ទក៏នឹងបន្តជ្រោងទង់ជាតិខ្មែរឱ្យល្បីរន្ទឺពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងសន្តិភាពនៅ បណ្ដាប្រទេស ជាច្រើនក្នុងនាមជាវីរៈកុលបុត្រខ្មែរដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាកម្លាំងដែលមានវិន័យមានមនសិការវិជ្ជាជីវៈខ្ពស់និងមានសេចក្តីថ្លៃថ្នូរ ៕ ផ្សាយដោយ៖ dara, អត្ថបទ៖ រិទ្ធី

0 Comments:

Post a Comment