គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម ថាំង ប៊ុនសុង សូមអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទានគោរមងារជា «សម្តេចមហាបវរធិបតី»

 

ភ្នំពេញ៖ ឯកឧត្តម ថាំង ប៊ុនសុង ទីប្រឹក្សារាជរដ្ឋាភិបាល និងជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាមូលដ្ឋានឃុំជើងគួន ស្រុកសំរោង តាកែវ សូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ឯកឧត្តមនាយករដ្ឋមន្ត្រី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទានគោរមងារជា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់នេះ ដែលជាប្រមុខរាជរដ្ឋាភិបាល ដ៏ឆ្នើម ពោរពេញដោយចំណេះដឹង សមត្ថភាព និងទេពកោសល្យ និងជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា ហើយដែលជាអ្នកបន្តវេន ដឹកនាំនាវាកម្ពុជា ថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម ការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ច និងសង្គមជាតិលើគ្រប់វិស័យបន្ថែមទៀត។

យើងខ្ញុំ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន  «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕







No comments:

Powered by Blogger.