ខេត្តកំពង់ធំ៖ ឯកឧត្តម សឿនសុីណា និង ជំទាវ ណាន សុខុន ព្រមទាំង ឯកឧត្តម ហមសិទ្ធិបុរី និង លោកជំទាវ, ឯកឧត្តម កែវ សុវណ្ណារ៉ា និង លោកជំទាវ សុខុន សុខគា, ឯកឧត្តម តាំង សុខហេង និង លោកជំទាវ, ឯកឧត្តម រិន រ៉ាវុធ និង ឯកឧត្តម កែវ រដ្ថា រូមជាមួយ ពុទ្ធបរិស័ទចំណុះជើងវត្ត និង មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានធ្វើពិធីដាំកូនឈើប្រណិត ចំនួន១៥០ដើម នៅបរិវេណវត្ត និង ប្រគេនចង្ហាន់ ទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ បច្ច័យកសាង ជូនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិរតនៈមានរិទ្ធ ហៅ ត្បែងលេី ស្ថិតនៅភូមិត្បែងលេី ឃុំបឹងល្វា ស្រុក សន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
សូមជម្រាបថា ឯកឧត្តម និង លោកជំទាវ បានប្រគេន៖
១. ទៀនចំណាំព្រះវស្សា ៤ដើម
២.ថវិកាកសាងចំនួន ៩០មុឺនរៀល
៣.អំពូលសូឡាបំភ្លឺ ៤ដើម
៤.កង្ហាជាប់ពិដាន ១០គ្រឿង
៥.ប្រេងម៉ាសូត ៣០លីត្រ
៦.អង្ករ២បាវ
៧.ត្រីខ២យួរ
៨.ទឹកស៊ីអិវ និងទឹកត្រី៤យួរ
៩.មី១កេសធំ ស្នើ១០កេសតូច
១០.ទឹកសុទ្ធ២០កេស
១១.ទឹកផ្លែឈើ២កេស
១២.នំប៉័ង ៣០០ដើម
១៣.កូនឈេីប្រណិត ១៥០ដេីម មាន ក្រញូង ធ្នុង នាងនួន គគី និងសុក្រំ។
0 Comments:
Post a Comment