ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរសុីវិល អញ្ជើញសម្ពោធមណ្ឌលសុខភាព ឃុំសិង្ហ
ខេត្តតាកែវ៖ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជា ប្រធានក្រុមការងារគណបក្សចុះជួយស្រុកសំរោង ទទួលបន្ទុក៩ឃុំ បានអញ្ជើញជាគណ:អធិបតីពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ មណ្ឌលសុខភាពឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកលោកស្រី ក្រុមការងារគណបក្ស មន្ត្រីរាជការជុំវិញស្រុក ប្រធានមន្ទីរពាក់ព័ន្ធ ក្រុមការងារ និងប្រជាពលរដ្ឋ ជាច្រើនកុះករ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមគ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទូទាំងស្រុកសំរោង។ ទន្ទឹមនោះ បានណែនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីបម្រើក្នុងមណ្ឌលសុខភាព ឱ្យគោរពតាមវិជ្ជាជីវៈ និង ខិតខំធ្វើការ បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានល្អ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា សមិទ្ធផលថ្មីនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស អាចកើតឡើងបាន គឺដោយសារប្រទេសជាតិយើងមានសន្តិភាព ហើយសន្តិភាពដែលមានបច្ចុប្បន្ននេះ គឺដោយសារការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបង្រួបបង្រួមជាតិ ឯកភាពជាតិ តាមរយៈនយោបាយឈ្នះៗរបស់សម្តេច ហើយដើម្បីបន្តធ្វើឱ្យប្រទេសជាតិមានសន្តិភាពនិងការអភិវឌ្ឍន៍ ឯកឧត្តមបណ្ឌិត សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រៀមឯកសារបម្រើឱ្យការបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ជាពិសេស សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរក្សាការពារសុខសន្តិភាព និងដឹកនាំអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត៕

No comments: