គេហទំព័រ ព័ត៌មានថ្មីពិត
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

  • Home
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • សេដ្ឋកិច្ច
    • សន្តិសុខសង្គម
    • សុខភាព
    • ព័ត៌មានវិទ្យា
    • ទេសចរណ៍
    • ជីវិត្តកំសាន្ត

    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាល ជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ

    www.thmeypit.news May 26, 2023 ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់​ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។

    កម្មករ និយោជិតទាំងអស់នេះ មកពីរោង​ចក្រ ម៉ាវ៉ល ហ្កាមិន (Mar​vel Garment) មានកម្មករ និយោជិត ១៦,០០០នាក់, រោងចក្រ រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករ និយោជិតចំនួន ១,៥០០នាក់ និងរោងចក្រ ដាគ្វានថេកស្ថាយ ខេមបូឌា (DAQIAN TEXTILE CAMBODIA) មានកម្មករ និយោ​ជិតចំនួន ១,៥០០នាក់។

    ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

    *សម្តេចតេជោ ហ៊ុន សែន អំពាវនាវស្វាមីរបស់កម្មការិនីម្នាក់ ដែលគ្រោងរៀបការភរិយាថ្មី ឱ្យវិលត្រឡប់មករកភរិយាវិញ។

    *សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតនាពេលនេះ គឺជាជំនួបជុំទី២របស់សម្តេច។

    *សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចគ្រោងជួបកម្មករ និយោជិតតាំងពីឆ្នាំ២០២០ តែដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ទើបខកខាន។

    *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើឆ្លងកូវីដ១៩ ព្រោះការស្និទ្ធស្នាលជាមួយកម្មករ និយោជិត គឺជាតម្លៃសមនឹងលះបង់។

    *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះកម្ពុជា ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១លានដូស ជូនទៅប្រទេសមីយ៉ាន់ម៉ា។

    *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេមិនអាចកែប្រែអតីតកាលបានទេ តែអតីតកាលអាចយកធ្វើមូលដ្ឋានប្រៀបធៀបបច្ចុប្បន្នកាល និងតម្រង់ទិសសម្រាប់អនាគតកាល។

    *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ៩០ជាង កម្ពុជាមានកម្មករ និយោជិតជាង ៨ម៉ឺននាក់។ តែបច្ចុប្បន្នកម្ពុជា មានកម្មករនិយោជិតសរុប ៨១ម៉ឺននាក់។ សម្តេចតេជោ ចាត់ទុកការវិវឌ្ឍន៍ដ៏ល្អនេះ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ នាំទំនុកចិត្តសម្រាប់អ្នកវិនិយោគ។

    *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីផ្តល់ប្រាក់ជូនកម្មការិនីចាប់ពីពេល​មាន​ផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ អនុវត្តន៍ចាប់ពីខែសីហា តទៅ ដោយក្នុងម្នាក់ទទួលបាន ១លាន ៥សែន ២ម៉ឺនរៀល។

    *សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីធានាឱ្យមាតា និងកូនមានសុខភាពល្អ។

    *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលការណ៍ថ្មី នឹងធ្វើឱ្យរដ្ឋត្រូវចំណាយប្រមាណ ១៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ថា ការបន្ថែមនេះ មិនធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំនោះទេ។

    *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះជួបកម្មករ និយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និងស្ថានភាពការងាររបស់កម្មករ និយោជិត។

    *សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលផ្ទះ។

    *សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ និយោជិត ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព។

    *សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ថៅកែ និងកម្មករ និយោជិតតាមរោងចក្រនានា រួមគ្នាថែរក្សាភាពសុខដុម។

    *សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករ និយោជិត។

    *សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យប្រឹងប្រែងដោះស្រាយទំនាស់នៅតាមរោងចក្រឱ្យបានលឿន កុំចិញ្ចឹមទំនាស់។

    *សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្មករ និយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

    Share This
    Facebook Twitter telegram
    ព័ត៌មានជាតិ

    No comments:

    Subscribe to: Post Comments ( Atom )

    Total Pageviews

    Popular Posts

    •            សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ជួបសម្តែងការគួរសម
      សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ជួបសម្តែងការគួរសម
    •      ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងបើកដំណើរឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
      ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងបើកដំណើរឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
    •    ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈ​កម្មាធិការ​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
      ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈ​កម្មាធិការ​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
    • ពីធីបេីកវគ្គ​ និងឧទ្ទេសនាមឯកសារបំពាក់បំប៉នការងារចាត់តាំងរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ជូនដល់មន្ត្រីគណបក្សខេត្តកំពង់ធំ​
    •    ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​
      ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​
    •     រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះ MoU លើកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្រ្តីក្រុមប្រឹក្សាជាតិគាំពារសង្គម
      រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះ MoU លើកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្រ្តីក្រុមប្រឹក្សាជាតិគាំពារសង្គម
    •   លោកឪស៊ុច ថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា, លោកឪស៊ុច ប្រកាសថ្វាយជីវិតក្នុងទឹកដីខ្មែរ (Video inside)
      លោកឪស៊ុច ថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា, លោកឪស៊ុច ប្រកាសថ្វាយជីវិតក្នុងទឹកដីខ្មែរ (Video inside)
    • ប្រជាពលរដ្ឋជាច្រើនគ្រួសារ ព្រួយបារម្ភខ្លាចបាត់បង់ដីចំការ ខណៈមន្ត្រីបរិស្ថានខេត្តកំពត កំពុងចុះវាស់វែងនិងបោះបង្គោលថ្ម កសាងប្លង់មេសម្រាប់គម្រោងអេកូទេសចរណ៍
      ប្រជាពលរដ្ឋជាច្រើនគ្រួសារ ព្រួយបារម្ភខ្លាចបាត់បង់ដីចំការ ខណៈមន្ត្រីបរិស្ថានខេត្តកំពត កំពុងចុះវាស់វែងនិងបោះបង្គោលថ្ម កសាងប្លង់មេសម្រាប់គម្រោងអេកូទេសចរណ៍
    •   លោកស្រី ឱ វណ្ណឌីន ជំរុញដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សហការរួមគ្នា ទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា
      លោកស្រី ឱ វណ្ណឌីន ជំរុញដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សហការរួមគ្នា ទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា
    • ប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិក៥០នាក់ ចូលរួមពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តប្រាសាទនាងខ្មៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត
      ប្រធានសមាគមរាជសីហ៍ ដឹកនាំសមាជិក៥០នាក់ ចូលរួមពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តប្រាសាទនាងខ្មៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត

    Blog Archive

    Created By Blogging | Distributed By Gooyaa
    Powered by Blogger.