ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម


Thursday, May 25, 2023

ឯកឧត្តម គង់ សោភ័ណ្ឌ ស្នើឱ្យអាជ្ញាធរស្រុកលើកដែក ផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

ចំនួនអ្នកទស្សនា: Views

 កណ្ដាល :ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំសាលាស្រុកលើកដែកទំហំ៣០ ម៉ែត្រ គុណ ១៧ម៉ែត្រ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរស្រុកលើកដែក ត្រូវលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ។

ឯកឧត្តម អភិបាលខេត្ត បន្តថា មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជាអ្នកបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

​ឯក​ឧត្តម​អភិ​បាល​ខេត្ត ​បាន​មាន​ប្រសាសន៍បន្តថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​សម្រាប់​មន្ត្រី​រាជ​ការ​ស្រុក​លើកដែកហើយ​អគារ​សាលប្រជុំនេះ​គឺជា​អគារ​ដ៏​សំខាន់​សម្រាប់​មន្រ្តី​រាជ​ការ​យើង​មាន​កន្លែង​ប្រជុំកិច្ចការងារផ្សេងៗប្រកបដោយប្រសិទ្ធភាព និងក្នុងវិស័យសេដ្ឋកិច្ចស-ង្គម សម្រាប់ផ្តល់ពុទ្ធិប្រកបដោយ ផាសុកភាព សមធម៌ និងបរិយាប័ន្នស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក“មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ” មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ” ។

ឯក​ឧត្តម ​គង់ សោភ័ណ្ឌ បានបន្ថែមថា​ រដ្ឋ​បាល​មូល​ដ្ឋាន​ មាន​ការងារ​ជា​ច្រើន​ត្រូវ​បម្រើ​​ប្រជា​ពល​រដ្ឋ​ដែល​ប្រជា​ពល​រដ្ឋ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ដូច​នេះ​យើង​មាន​កន្លែង​ធ្វើ​ការ​ស្អាត​ហើយ​ក៏​ត្រូវ​ខិតខំ​ធ្វើ​ការ​បម្រើ​ប្រជា​ជន​យើង​ឱ្យ​បាន​ល្អ​ថែម​ទៀត។​​ក្នុងឱកាសនោះដែរឯកឧត្តមក៏បានស្នើដល់អាជ្ញាធរស្រុកលើកដែក មេឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានយ៉ាងល្អប្រសើរ៕ ដោយ៖ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល)​

0 Comments:

Post a Comment