ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Friday, April 21, 2023

ប្រធានក្រុមប្រឹក្សាខេត្ត រម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អក្នុងការប្រកួតកីឡាស៊ីហ្គេម

ចំនួនអ្នកទស្សនា: Views

      កណ្ដាល៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤៧ អាណត្តិទី៣ នៅថ្ងៃព្រហស្បតិ៍ ១កើតខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អគ្រប់ជ្រុងជ្រោយ និងត្រូវត្រៀមសហការ ចូលរួមក្នុងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនៅខាងមុខនេះឱ្យប្រព្រឹត្តទៅបានជោគជ័យ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះដែរឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្តដល់បណ្តាមន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ។ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អ រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សំដៅឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេសត្រូវបន្តដោះស្រាយ បញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

ឯកឧត្តម ក៏បានក្រើនរម្លឹកដល់អង្គភាពច្រកចេញ-ចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋ ត្រូវបន្តខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងឆាប់រហ័ស តាមរយៈការបង្កើនសមត្ថភាពដល់មន្ត្រីជាប្រចាំ ដើម្បីធ្វើឱ្យការបម្រើសេវានានាជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបផងដែរថា គិតចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ អង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៩ ៧០៧ សេវា។ ដោយឡែកការិយាល័យប្រជាពលរដ្ឋ បានទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗ សរុបចំនួន ៦៦បណ្ដឹង ក្នុងនោះ ទទួលបណ្ដឹងតាមរយៈជួបផ្ទាល់០៦បណ្ដឹង, ប្រអប់សំបុត្រ១៩បណ្តឹង, តាមទូរស័ព្ទ០៨បណ្ដឹង, និងប្រព័ន្ធអេឡិចត្រូនិច៣៣បណ្តឹង។ លទ្ធផលនៃការសម្រុះសម្រួលដោះស្រាយបណ្តឹង សរុបចំនួន ៥១បណ្តឹង ។ ក្នុងនោះបានសម្រុះសម្រួលដោះស្រាយបញ្ចប់ ៣៣បណ្តឹង និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ១៨បណ្ដឹង។ ការផ្ដល់ព័ត៌មានត្រឡប់ តាមរយៈសារអេឡិចត្រូនិក សរុបចំនួន ៣៣ករណី ៕ ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)

0 Comments:

Post a Comment