ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ជកម្ម


Friday, April 7, 2023

ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូន កីឡាករយូដូ ជនពិការចំនួន២០នាក់ ដែលកំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួត «កីឡាស៊ីហ្គេម»នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោក ជា កុសល អគ្គលេខាធិការរង សមាគមរាជសីហ៍ ជាតំណាង ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ អមដំណើរដោយ លោក អ៊ួង សារុម ប្រធានប្រឹក្សាយោបល់សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ និងសហការី បានចុះសួរសុខទុក្ខ  និងនាំអំណោយ ជូនដល់កីឡាករយូដូជនពិការចំនួន២០នាក់ នៅក្លឹបកីឡាយូដូជនពិការ ស្ថិតនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួត “កីឡាស៊ីហ្គេមលើកទី១២ ឆ្នាំ២០២៣” នាពេលខាងមុខនេះ។

អំណោយដែលបានផ្តល់ជូនរួមមាន៖

–  អង្ករចំនួន១៥០គីឡូ

–  មីចំនួន១០កេស

–  ទឹកស៊ីអ៊ីវចំនួន១០យួរ

–  ទឹកត្រីចំនួន១០យួរ

–  ទឹកផ្លែឈើចំនួន២០កេស

–  ម៉ាស់ចំនួន០១កេស

–  ថវិកាចំនួន៥០០ ០០០រៀល (ប្រាំរយពាន់រៀលគត់)។ 

ក្នុងឱកាសនោះ  លោក ជា កុសល បានជម្រាបពីសកម្មភាពការងាររបស់សមាគម ព្រមទាំង ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនចំពោះបងប្អូនកីឡាករ កីឡាការិនីទាំងអស់ និងសូមផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

បងប្អូនកីឡាករ កីឡាការិនីទាំងអស់ បានសម្តែងនូវក្តីរំភេីបរីករាយជាអនេក  និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ  ចំពោះសមាគមរាជសីហ៍  ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ  និងជួយដល់ការងារសង្គមដោយមិនរេីសអេីង។ 

ពួកគាត់ សូមជូនពរអោយថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់  មានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច ដេីម្បីបន្តការងារសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម៕

https://t.me/+IwlM_PYt7akxZDA1













0 Comments:

Post a Comment