គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សមាគមរាជសីហ៍សាខាខេត្តតាកែវ សហការជាមួយ សាខាខេត្តកោះកុង បានឧបត្ថម្ភនិងចុះដំឡើង អំពូលសូឡា ចំនួន៦ដើម សម្រាប់បំភ្លឺតាមផ្លូវ ក្នុងស្រុកបាទី

ខេត្តតាកែវ៖ ប្រធានសមាគមរាជសីហ៍សាខាខេត្តតាកែវ ដឹកនាំដោយ លោក ទេព វណ្ណហេង ដោយមានការចូលរួមពី លោក ថោង សុភ័ក្រ្ត ប្រធានអនុសាខាស្រុកបាទី និងសហការី បានរួមសហការជាមួយ លោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង បានផ្តល់អំណោយ អំពូលសូឡា និងបង្គោល ចំនួន០៦ដេីម មានតម្លៃ ១,៤៥០,០០០រៀល (មួយលានបួនសែនប្រាំម៉ឺនរៀល) និងបានរួមគ្នាចុះដំឡើងដោយផ្ទាល់សម្រាប់បំភ្លឺតាមដងផ្លូវសាធារណៈ ក្នុងភូមិតាំងញាត្ត ឃុំពារាម ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើននាក់ ហើយពួកគាត់បានសម្ដែងនូវក្ដីរីករាយជាអនេក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខ ជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ និងជួយបម្រើការងារសង្គមដោយមិនរើសអើង។ ពួកគាត់សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម។

ក្នុងឱកាសនោះ លោកប្រធានសាខា បាននាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងផ្ដាំផ្ញើដល់បងប្អូន ក៏ដូចជាក្រុមគ្រួសារ សូមបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕










No comments:

Powered by Blogger.