(បាសេឡូណា)៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣
បានដឹកនាំគណៈប្រតិភូក្រសួងចូលរួម សមាជទូរសព្ទចល័តពិភពលោក
និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលឆ្នាំ២០២៣ នៅទីក្រុងបាសេឡូណា
ប្រទេសអេស៉្បាញ។
នៅក្នុងកម្មវិធីខាងលើនេះ
មានការអញ្ជើញពីក្រសួងបច្ចេកវិទ្យាឌីជីថល
និងបណ្តាថ្នាក់ដឹកនាំមកពីស្ថាប័នអន្តរជាតិធំៗជុំវិញពិភពលោក
សរុបប្រមាណជាងប្រាំបីម៉ឺននាក់។
នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបច្ចេកវិទ្យាឌីជីថលឆ្នាំ២០២៣
លោករដ្ឋមន្ត្រី បានចូលរួមពិភាក្សាអំពីវិស័យទូរគមនាគមន៍
និងសេដ្ឋកិច្ចឌីជីថល គោលនយោបាយពាក់ព័ន្ធទៅនឹងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ
ឯកជនភាពរបស់អ្នកប្រើប្រាស់នៅក្នុង Metaverse, ការពង្រីកបណ្ដាញ 5G,
និងបរិយាប័ន្នឌីជីថលជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី
ក៏បានចូលរួមទស្សនាការតាំងពិព័រណ៍បច្ចេកវិទ្យាទូរគមនាគមន៍
ឧបករណ៍ប្រើប្រាស់បច្ចេកឌីជីថលថ្មីៗ
និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ ដើម្បីស្វែងយល់អំពីផលិតផល
និងនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល
នាពេលអនាគតសម្រាប់កម្ពុជាផងដែរ៕
Friday, March 3, 2023
Home »
0 Comments:
Post a Comment