គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ឯកឧត្តម វ៉ាន សំអឿន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ បានអញ្ជើញជាអធិបតី វេទិកាសាធារណៈ ដោះស្រាយបញ្ហាប្រឈមចំនួន០៨ ជូនពលរដ្ឋស្រុកកំពង់ត្រាច

ខេត្តកំពត៖ ឯកឧត្តម វ៉ាន សំអឿន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ និងជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលស្រុកកំពង់ត្រាច បានអញ្ជើញជាអធិបតីបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយ បញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋ។

វេទិកានេះប្រារព្វនៅ ភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីក្រុមការងារ និង ប្រជាពលរដ្ឋ សរុបចំនួន៥៧នាក់។

ទន្ទឹមការយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម វ៉ាន សំអឿន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនសមាជិកសមាជិកានៃអង្គវេទិកាផងដែរ។

ជាលទ្ធផល បញ្ហាប្រឈម សំណូមពរទាំងអស់ ចំនួន០៨ ដែលប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកា ត្រូវបានដោះស្រាយជូនរួចរាល់ ដែលធ្វើពួកគាត់មានការសប្បាយរីករាយយ៉ាងខ្លាំង៕







 

No comments:

Powered by Blogger.