គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការ​កងស្វ័យការពារជើងគោកជប៉ុន ជួបសម្តែងការគួរសម

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៉ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យ​ការពារ​ជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​មួយចំនួន។

នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៉ីដិ បាននិងកំពុងទស្សនកិច្ចនៅក្នុង​ប្រទេស​កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើ​វិស័យ​កងទ័ពជាមួយប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោកក៏បានជួប​ពិភាក្សា​ការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ហើយក៏បានជួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។

ក្នុងជំនួបរវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៉ីដិ មានការចុះហត្ថលេខា​លើ​លក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ​រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយកងស្វ័យការពារជើងគោកជប៉ុនផងដែរ៕

No comments:

Powered by Blogger.