រាជធានីភ្នំពេញ : ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០ ២១-២០២២ សរុប ១,០៤៩ នាក់ ដែលពិធីសំណេះសំណាលបានធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ បេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ស្មើនឹងប្រមាណ៧២.៣៣ % នៃបេក្ខជនសរុប។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំសិក្សា ២០១៣-២០១៤ ដែលជាឆ្នាំសិក្សាធ្វើកំ ណែទម្រង់ការប្រលងមធ្យមសិក្សាសម្តេចតេជោ ហ៊ុន សែន តែងបានឆ្លៀតពីការងារដ៏មមាញឹកជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A។
តែនៅឆ្នាំសិក្សា២០១៩ -២០២០ សម្តេចតេជោ ហ៊ុន សែន មិនមានកម្មវិធីជួបសំណេះសំណាលនោះឡើយ ព្រោះសិស្សត្រូវបានឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនមានការបែងចែកនិទ្ទេសនោះឡើយ។ ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសំណេះសំ ណាលជាមួយសិស្សនិទ្ទេស A ត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀន សូត្រ។ មិនតែប៉ុណ្ណោះ ការផ្តល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំ ណេះសំណាលជាមួយសិស្សនិទ្ទេស A ក៏ជាចលករលើកទឹកចិត្តឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានឱកាសដ៏កម្រក្នុងការជួបសំណេះសំណាលនឹងសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ។
ក្នុងជំនួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន តែងផ្តល់រង្វាន់លើកទឹកចិត្តដល់ពួកគេពុំដែលខានឡើយ ។ កាលពីឆ្នាំ២០២២ ក្នុងឱកា សជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់ដល់ពួកគេមានដូចជា៖ ថវិកា ២លានរៀល, iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីពម៉ុង), សៀវភៅអប់រំទូន្មាន ២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវ ជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន ១។
សូមរម្លឹកថា នៅឆ្នាំ២០១៤ ដែលជាឆ្នាំដំបូងនៃការកែទម្រង់នោះ បេក្ខជនជាប់និទ្ទេស A មានចំនួន១១នាក់។ឆ្នាំ២០១៥ បេក្ខជនជាប់និទ្ទេស A មានចួន ១០៨នាក់។ឆ្នាំ២០១៦ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤០៥នាក់ ។ ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤២៤នាក់។ ឆ្នាំ២០១៨ បេក្ខជនប្រឡង ជាប់និទ្ទេស A ២៩០នាក់។ ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់និទ្ទេសAចំនួន ៤៤៣ នាក់។ ឆ្នាំ២០២១ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១,៧៥៣នាក់៕
0 Comments:
Post a Comment