គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់ / ខណ្ឌដង្កោ / ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងអ្នកតំណាងរាស្រ្ត ត្រូវបានក្រុមការងារនាំយកទៅជូនមន្រ្តី និងប្រជាពលរដ្ឋ ដែលត្រូវអគ្គិភ័យឆាបឆេះនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក តាន់ វាសនា អនុប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានចុះសួរសុខទុក្ខ និងនាំយកអំណោយលោកបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន និងអំណោយលោក យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រមទាំងលោក ណាំ លីនណាល់ ជូនដល់មន្រ្តី និងប្រជាពលរដ្ឋ៥គ្រួសារ ដែលត្រូវអគ្គិភ័យឆាបឆេះកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ នៅភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក តាន់ វាសនា បាននាំការសួរសុខទុក្ខពីលោកបណ្ឌិត ហ៊ុន ម៉ាណែត, លោក យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ, លោក ណាំ លីនណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏ដូចជាថ្នាក់ដឹកនាំខេត្តដែលបាន យកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសចូលរួមសោកស្ដាយការបាត់បង់ទ្រព្យសម្បត្តិ ដែលបានខិតខំជាយូរមកហើយ។

ជាចុងក្រោយ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតព្រោះរដូវនេះជារដូវក្តៅ រដូវរាំងស្ងួត វាបណ្ដាលឱ្យឆាប់ចេះលឿនបំផុត ពេលបងប្អូនជាពលរដ្ឋទៅណាមកណាត្រូវបិទចរន្តអគ្គិសនី ភ្លើងទៀន ភ្លើងធូប និងភ្លើងចង្ក្រានមានការកើនឡើងលឿនបំផុត ប្រសិនបើយើងមិនបានយកចិត្តទុកដាក់។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ៥គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆាប់ឆេះរួមមាន៖

*ទី១៖ អ្នកស្រី យន់ ស៊ីណាន អាយុ២៨ឆ្មាំ មុខរបរគ្រូបង្រៀន
*ទី២៖ អ្នកស្រី យ៉ុន ទីន អាយុ៤៤ឆ្នាំ មុខរបរកសិករ
*ទី៣៖ អ្នកស្រី សោម ទៀង អាយុ៥២ឆ្នាំ មុខរបរក្រុមប្រឹក្សាឃុំដូង
*ទី៤៖ លោក យួន យ៉ុន អាយុ៦៧ឆ្នាំ មុខរបរកសិករ
*ទី៥៖ លោក សុខ គីមថុង អាយុ៦៥ឆ្នាំ សមាជិកក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក។

មន្រ្តី និងប្រជាពលរដ្ឋទាំង៥គ្រួសារ មួយគ្រួសារៗទទួលបាននូវ ថវិកា២០ម៉ឺនរៀល អង្ករ២បេ មី២កេះ ត្រីខ២យួរ ទឹកត្រី២យួរ ទឹកស៊ីអុីវ២យួរ កន្ទេល១ មុង១ ភួយ១ និងស័ង្កសី១០សន្លឹក៕

No comments:

Powered by Blogger.