ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក ថាំង ប៊ុន សុង / ទីស្នាក់ការកណ្តាល : ភូមិថ្មី សង្កាត់​​​ / ខណ្ឌដង្កោ /​ ភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

ផ្សាយពាណិជ្ជកម្ម

ផ្សាយពាណិជ្ចកម្ម

ផ្សាយពាណិជ្ជកម្ម

Thursday, January 12, 2023

អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ រីករាយជាមួយនឹងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ :ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម Park Byeong Seug អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានសម្ដែងនូវការរីករាយ ជាមួយនឹងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលឯកឧត្ដមកាន់តែមានភាពរីករាយ និងមោទនភាពបំផុតទៀតនោះ គឺកម្ពុជាបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ាន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ លើកស្ទួយកិត្តិស័ព្ទកម្ពុជាលើឆាកអន្តរជាតិ។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Park Byeong Seug អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តម Parkបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានសង្កេតឃើញព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងរយៈពេល១០ឆ្នាំកន្លងមកនេះ។ ឯកឧត្ដមពិតជាមានការរីករាយណាស់ជាមួយនឹងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលឯកឧត្ដមកាន់តែមានភាពរីករាយ និងមោទនភាពបំផុតទៀតនោះ គឺកម្ពុជាបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ានទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ លើកស្ទួយកិត្តិស័ព្ទកម្ពុជាលើឆាកអន្តរជាតិ។ ក្នុងន័យនេះឯកឧត្តម Park សូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ។

ឯកឧត្ដមក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា កាលពីឆ្នាំកន្លទៅសម្ដេចតេជោបានដាក់ការងារឱ្យឯកឧត្ដមធ្វើចំនួនបី ទី១. ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ ទី២.គាំទ្រការផ្ដល់ហិរញ្ញប្បទានសម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងទី៣.បង្កើនកូតាសម្រាប់ឱ្យពលករកម្ពុជាបានទៅធ្វើការនៅប្រទេសកូរ៉េ។

នៅពេលនេះ ការងារទាំងបីនេះគឺបានធ្វើរួចរាល់ប្រកបដោយជោគជ័យហើយ នោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ បានចូលជាធរមាន ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏បានចុះហត្ថលេខាធ្វើការសាងសង់ និងកូតាសម្រាប់អនុញ្ញាតឱ្យពលករកម្ពុជាទៅធ្វើការនៅកូរ៉េ បានកើនឡើងចំនួន៤០ភាគរយ។

ឯកឧត្តម Park Byeong Seug បានមានប្រសាសន៍ទៀតថា អ្វីដែលឯកឧត្ដម និងប្រតិភូ នឹងធ្វើបន្ត គឺ ១. ធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េឱ្យកាន់តែរីកធំធាត់ និងរឹងមាំថែមទៀត។ ទី២. ស្វែងរកការគាំទ្រជួយដល់កម្ពុជាលើវិស័យដោះមីន និងទី៣. លើកទឹកចិត្តឱ្យអ្នកវិនិយោគកូរ៉េមកវិនិយោគនៅកម្ពុជាដោយផ្ទាល់ ឬក៏តាមរយៈ ១បូក ព្រោះថាកម្ពុជាមានកត្តាអនុគ្រោះល្អ ដែលកត្តាទាំងនោះមាន កម្លាំងយុវជនមានថាមពលនិងគុណភាពខ្ពស់ កម្ពុជាប្រើប្រាស់លុយដុល្លារ និងកម្ពុជា-កូរ៉េ មានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជ្ជកម្មសេរី ជាមួយនិងកត្តាសក្ដានុពលជាច្រើនទៀតដែលមាននៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនឯកឧត្តម Park ចំពោះការវាយតម្លៃលើវឌ្ឍនភាពកម្ពុជា ជាមួយការអបអរសាទរលើកជោគជ័យនៃការរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណឯកឧត្តម Parkផងដែរ ដែលបានធ្វើការទាំងបីដែលសម្ដេចតេជោបានស្នើសុំឱ្យជួយកន្លងមក បានយ៉ាងជោគជ័យ ជាមួយនឹងការយកចិត្តទុកដាក់ជួយដល់កម្ពុជាថែមទៀត តាមរយៈការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំឡើង ស្វែងរកជំនួយជួយដល់កម្ពុជាលើវិស័យដោះមីន និងជំរុញអ្នកវិនិយោគកូរ៉េឱ្យមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត តាមរយៈការមកវិនិយោគផ្ទាល់ និងតាមរយៈ១បូក៕ដោយ៖ ជឹម ណារីសម្រួលដោយ:dara

0 Comments:

Post a Comment