ភ្នំពេញ: ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការរៀបចំ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។
រូបថត៖ ក្រសួងការបរទេស
0 Comments:
Post a Comment