ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ​ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

<ផ្ទាំងផ្សាយពាណិជ្ជកម្ម >

ផ្សាយពាណិជ្ជកម្ម

Thursday, September 30, 2021

ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ ដឹកនាំប្រធាន សាខាខេត្តកំពត និងសហការី ដែលទេីបត្រូវបានតែងតាំងថ្មី ចូលជួបបង្ហាញខ្លួន សម្តែងការគួរសម និងនាំអំណោយប្រគល់ជូន ឯកឧត្តម ជាវ តាយ សម្រាប់ការងារសង្គម និងសប្បុរសធម៌

ចំនួនអ្នកទស្សនា: Views

 


ខេត្តកំពត៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខត្តកំពត ដែលទេីបតែទទួលបានការតែងតាំង ចូលជួបបង្ហាញខ្លួន សម្ដែងការគួរសម ប្រគល់ជូនសម្ភារ:មួយចំនួន និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តកំពត សម្រាប់សកម្មភាពសង្គម ប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ និងសកម្មភាពសប្បុរសធម៌ចូលរួមតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍  ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។



អំណោយប្រគល់ជូនរួមមាន

. អង្ករ ចំនួន០១តោន

. ទឹកសុទ្ធ ចំនួន១០០កេស

. មី ចំនួន៥០កេស

. អាល់កុល ចំនួន១០កាន (ស្មេី៣០០លីត្រ)

. ម៉ាស ចំនួន១០,០០០ម៉ាស់

ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តមអភិបាលខេត្ត សូមកោតសរសើរអំពីការពង្រីកវិសាលភាពយ៉ាងឆាប់រហ័ស តាមរយៈការបង្កេីតអោយមានសាខាសមាគមរាជសីហ៍ សាខារាជធានី-ខេត្ត និងក្រៅប្រទេស ដែលតាំងពីការករកេីត សមាជិកស្ថាបនិក តែ០៥នាក់ រហូតដល់ជិត២ពាន់នាក់ និងសកម្មភាពមនុស្សធម៌ និងសង្គម ដែលជាសិល្បៈនៃការរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាព។ 

ឯកឧត្តមក៏បានចូលរួមអបអរសាទរ ស្វាគមន៍ជាមួយនឹងបេក្ខភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកំពត ដែលទេីបទទួលបានការតែងតាំង គណ:អភិបាលខេត្តសូមគាំទ្រពេញទំហឹងរាល់សកម្មភាពទាំងឡាយដែលបម្រេីប្រយោជន៍មនុស្សជាតិ និងសង្គម។


ឯកឧត្តមអភិបាលខេត្ត សូមជូនពរឯកឧត្តមប្រធានក្រុមប្រឹក្សាយោបល់ ថ្នាក់ដឹកនាំ ឯកឧត្តម លោក-លោកស្រី សមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ សូមជួបសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ ជោគជ័យរាល់សកម្មភាពការងារសង្គម និងសប្បុរសធម៌ ដេីម្បីកិច្ចវឌ្ឍនភាពក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានសុខភាពល្អគ្រប់ៗគ្នា។


0 Comments:

Post a Comment