ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ​ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

<ផ្ទាំងផ្សាយពាណិជ្ជកម្ម >

ផ្សាយពាណិជ្ជកម្ម

Wednesday, July 21, 2021

ឧត្តម ខៀវ កាញារីទ្ធបញ្ជាក់ថា កម្ពុជាធ្លាប់រងការហ៊ុមព័ទ្ធសេដ្ឋកិច្ច ជាប្រការមួយដ៏លំបាកក្នុងកាអភិវឌ្ឍប្រទេស



ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា កម្ពុជាធ្លាប់មានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ក្រោយពេលមានការផ្តួលរំលំរបបខ្មែរក្រហមប៉ុលពត ដែលជាប្រការមួយដ៏លំបាក ក្នុងការអភិវឌ្ឍប្រទេស ដោយមានមនុស្សមួយចំនួនមិនយល់ ហើយចោទថាដោយសាររដ្ឋាភិបាល។

ការថ្លែងបែបនេះ នៅក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីទទួលជួបលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបា ប្រចាំនៅព្រះរាជាណាកម្ពុជា ដើម្បីពិភាក្សាការងារ និងបានជម្រាបជូនពីស្ថានភាពមួយចំនួនក្នុងប្រទេសគុយបា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូត គុយបាថា ប្រទេសកម្ពុជា ក៏ធ្លាប់បានជួបបញ្ហាដូចប្រទេសគុយបាដែរ ពិសេសមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ក្រោយ ពេលមានការផ្តួលរំលំរបបខ្មែរក្រហមប៉ុលពត ដែលជាប្រការមួយដ៏លំបាក ក្នុងការអភិវឌ្ឍប្រទេស។ ពេលនោះមានអ្នកមិនយល់ គេបានចោទថា ដោយសាររដ្ឋាភិបាល ប៉ុន្តែការពិត នៅពេលដែលមានការរាំងខ្ទប់ មិនឱ្យប្រទេសមួយមានទំនាក់ទំនងជាប្រក្រតីផ្នែកពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញជាមួយប្រទេសផ្សេងៗទៀតនោះ គឺជាមូលហេតុធំ សម្រាប់ដំណើរការអភិវឌ្ឍប្រទេស។ សម្រាប់ប្រទេសគុយបា គឺធ្លាប់ត្រូវបានគេ ហ៊ុមព័ទ្ធសេដ្ឋកិច្ចអស់រយ:ពេល ៦០ ឆ្នាំ ដែលធ្វើឱ្យដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ ជួបការលំបាក។

លោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបា ប្រចាំនៅកម្ពុជា បានជម្រាបជូនពីស្ថានភាពមួយចំនួនក្នុងប្រទេសគុយបា ដោយមានគេកំពុងតែមួលបង្កាច់ពីសភាព ការណ៍ពិតនៅក្នុងប្រទេស គុយបា ជាពិសេសក្នុងតំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសគុយបា បានរកឃើញវ៉ាក់ សាំងការពារជំងឺកូវីដ មានចំនួន ៥ មុខ ក្នុងនោះមានចំនួន ២ មុខ បាននិងកំពុងចាក់ជូនដល់ប្រជាជនគុយបាទូទៅ ។ ប៉ុន្តែមានគេលាក់បាំង ហើយបានធ្វើការបំផុសឱ្យមនុស្សមួយចំនួនធ្វើបាតុកម្ម ដើម្បីបញ្ចប់ការដឹកនាំរបស់រដ្ឋាភិបាលគុយបា នាពេលបច្ចុប្បន្ននេះ ដោយយកលេសថា ប្រជាជនស្ថិតក្នុងភាពស្រេកឃ្លាន ។ ប៉ុន្តែក្រុមបាតុករទាំងនោះ បានទៅវាយកម្ទេចហាងលក់ទំនិញជាច្រើនកន្លែង ដោយពិនិត្យឃើញថា អ្នកអត់ឃ្លានទាំង នោះ មិនមែនត្រឹមតែយកម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងបានយករបស់របរដូចជា ទូរទស្សន៍ រួមជាមួយគ្រឿងប្រណិតផ្សេងៗជាច្រើនទៀត ដែលផ្ទុយពីការដែលគេចោទថា ដោយសារប្រជាជន មានភាពអត់ឃ្លាន។

លោកជំទាវបន្តថា ប្រជាជនគុយបា ជាច្រើនបានងើប ឡើងធ្វើការប្រឆាំងតបត ទៅនឹងក្រុមដែលបានធ្វើការមួល បង្កាច់ដោយឥតអៀនខ្មាស់ទាំងនោះ ។

ឆ្លៀតក្នុងឱកាសនោះ ឯក ឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ប្រទេសកម្ពុជា បានសម្តែងការអរគុណចំពោះប្រទេសគុយបា ដែលនៅក្នុងដំណាក់កាលប្រទេសកម្ពុជា បានរំដោះរួចផុតពីរបបខ្មែរ ក្រហមក្នុងគ្រាដ៏លំបាក តែប្រទេសគុយបា បានផ្តល់ជំនួយមកដល់ប្រទេសកម្ពុជា ជាពិសេសបានបញ្ជូនក្រុមគ្រូពេទ្យ គុយបា ដែលមានភាពល្បីល្បាញ មកជួយពិនិត្យព្យាបាលជូនប្រជាជនកម្ពុជា អស់រយ:ពេលជាច្រើនឆ្នាំ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការស្តារសុខុមាលភាពរបស់ប្រជាជនកម្ពុជាឡើងវិញ កាលនៅក្នុងដំណាក់លំបាក ខ្វះខាតនោះ។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់លោកជំទាវ ឯកអគ្គរដ្ឋ ទូតគុយបា នៅពេលមានឯកសារផ្សេងៗ ដែលអាចបញ្ជូនមកក្រសួងព័ត៌មានកម្ពុជា នឹងជួយផ្សព្វផ្សាយបន្តនូវរាល់កិច្ច ការងារទាំងនេះជូន ដល់សាធារណជនបានដឹងពីប្រទេសគុយបា កាន់តែច្បាស់បន្ថែមទៀត ៕




0 Comments:

Post a Comment