ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ​ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

<ផ្ទាំងផ្សាយពាណិជ្ជកម្ម >

ផ្សាយពាណិជ្ជកម្ម

Friday, July 16, 2021

ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជើញមកទទួលថ្នាំព្យាបាលជំងឺកូវីដ-១៩

 


(ព្រៃវែង)៖ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជើញមកទទួលថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលជាអំណោយសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងសុិនជិន សាធារណរដ្ឋប្រជាមានិតចិន តាមរយះ​ឯកឧត្តម​ ឯក​ សំអុល​ ប្រធានសមាគមន៌មិត្តភាពកម្ពុជា-ចិន​ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅស្នាក់ការសមាគមន៍មិត្តភាព កម្ពុជា-ចិន។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងសុិនជិន សាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំនៃសមាគមន៍ទាំងអស់ ដែលបានចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងការឧបត្ថមថ្នាំព្យាបាលជំងឺកូវីដ-១៩នេះ ជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៍កាចសាហាវបំផុតនាពេលនេះ។

ជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាល​ខេត្ត​ សូមជូនពរសម្តេចសង្ឃ យិន ស៊ុនព្រមទាំង​ឯកឧត្ដម​ លោកជំទាវ​ នៃសមាគមន៍នេះ​ និងសហការីទាំងអស់ សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។

0 Comments:

Post a Comment