Saturday, July 24, 2021
Home »
ព័ត៌មានជាតិ
» ប្រមុខរាជរដ្ឋាភិបាលថ្លែងថា ទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំង ការពារកូវីដ១៩ជូនប្រជាពលរដ្ឋឱ្យបានជោគជ័យ
ប្រមុខរាជរដ្ឋាភិបាលថ្លែងថា ទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំង ការពារកូវីដ១៩ជូនប្រជាពលរដ្ឋឱ្យបានជោគជ័យ
ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ និងជ្រោមជ្រែងដល់កម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះឱ្យ ខាងតែបានតាមរយៈការផ្តល់ ជាជំនួយឧបករណ៍បរិក្ខារសុខាភិបាលនិងហិរញ្ញប្បទាន ជាបន្តបន្ទាប់នាពេលកន្លងមក។ សម្តេចបានបន្តថា ការផ្តល់ជំនួយវ៉ាក់សាំង ចំនួន ១លានដូសនេះ ជាសក្ខីកម្មមួយថ្មីដែលបានឆ្លុះបញ្ចាំងពីកាយវិការសប្បុរសធម៌, សន្តានចិត្តជ្រាលជ្រៅ និងការទទួលខុសត្រូវខ្ពស់ របស់ជប៉ុន ក្នុងការជួយគាំទ្រប្រទេសដែលធនធាននិងលទ្ធភាពនៅមានកម្រិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការផ្តល់ជំនួយនេះនឹងបង្កើនវ៉ាក់សាំងដែលកម្ពុជាមានក្នុងដៃ សរុប១៨លានដូស, ជាពិសេសចូលរួមចំណែកពន្លឿនការចាក់វ៉ាក់សាំង ជូន ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ក៏ដូចជាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្ពុជាដែលមានអាយុ ចាប់ពី១២ឆ្នាំដល់១៧ ឆ្នាំ។
0 Comments:
Post a Comment