ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ​ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

<ផ្ទាំងផ្សាយពាណិជ្ជកម្ម >

ផ្សាយពាណិជ្ជកម្ម

Friday, July 16, 2021

សម្ដេចតេជោ ហ៊ុន សែន៖ បន្ទាប់ពីការចាក់១០លាននាក់រួចហើយសម្រាប់អាយុ ១៨ឆ្នាំឡើង និងប្រមាណ២លាននាក់បន្ថែមទៀតសម្រាប់អាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំ ដែលនឹងផ្ដល់ឱកាសឱ្យបើកឡើងវិញនូវសេដ្ឋកិច្ច-សង្គម

 


ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា បន្ទាប់ពីការចាក់វ៉ាក់សាំង១០លាននាក់រួចហើយ សម្រាប់អាយុ១៨ឆ្នាំឡើង និងប្រមាណ២លាននាក់បន្ថែមទៀត ដែលមានអាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំនោះ ភាពសាំនៅក្នុងសង្គម គឺនឹងកាន់តែមានភាពងាយស្រួល ផ្ដល់ឱកាសឱ្យយើងបើកឡើងវិញនូវសេដ្ឋកិច្ច-សង្គម ជាពិសេសការបើកឡើងវិញសម្រាប់សាលារៀនចំណេះទូទៅ ចាប់ពីអនុវិទ្យាល័យ វិទ្យាល័យ រហូតទៅដល់មហាវិទ្យាល័យ។

ក្នុងសារជាសំឡេងនាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ជូនបងប្អូនជនរួមជាតិ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារ និងយុវវ័យត្រៀមខ្លួន ដើម្បីនាំកូននាំចៅ ទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងចង់ឱ្យមានភាពសាំក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គម- សេដ្ឋកិច្ច ពិសេសគឺសាលារៀន ដែលយើបានផ្អាកបិទសាលា ហើយឱ្យរៀនពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញ រឿងនេះគឺជាការខាតបង់មួយសម្រាប់យើង។ ប្រសិនបើយើងបានចាក់វ៉ាសាំងឱ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលា ចាប់ពីអនុវិទ្យាល័យឡើងទៅ ដែលកុមារ និងយុវវ័យមានអាយុពី១២ឆ្នាំឡើង ពួកគេអាចស្ថិតនៅក្នុងអនុវិទ្យាល័យ។ ដូច្នេះពួកគេមានលទ្ធភាពដើម្បីនឹងរក្សាគម្លាតក្នុងសង្គម គម្លាតនៅក្នុងថ្នាក់រៀនតែម្ដង ខុសប្លែកពីថ្នាក់បឋមសិក្សា ដែលកុមារមិនទាន់ចេះពាក់ម៉ាស់ ហើយក៏មិនទាន់ចេះនូវការការពារខ្លួនតាមរបៀបរក្សាគម្លាតនោះដែរ។ ប៉ុន្តែយើងអាចធ្វើបានជាមួយនឹងកុមារនិងយុវវ័យ ដែលអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ពួកគេអាចចេះពាក់ម៉ាស់ អាចរក្សាគម្លាត បន្ថែមទៅដោយភាពសាំនៃវ៉ាក់សាំង។ ប្រសិនបើមានការវ៉ៃលុកពីសំណាក់នៃជំងឺកូវីដ-១៩ ក៏វាមិនធ្ងន់ធ្ងរដូចមនុស្សដែលមិនបានចាក់វ៉ាក់សាំងនោះដែរ។ សម្ដេចតេជោលើកឡើងថា ជាបទពិសោធន៍ដែលយើងបានរកឃើញជាបណ្ដើរៗ មកដល់ពេលនេះគឺអ្នកដែលទទួលបាននូវការចាក់វ៉ាក់សាំង គឺជួយទប់ស្កាត់នៃការឆ្លង ហើយប្រសិនបើឆ្លង ក៏មិននាំទៅដល់ជំងឺធ្ងន់ធ្ងរ ឬការស្លាប់ដែលមានអត្រាខ្ពស់ ដូចអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសាលារាជធានីភ្នំពេញ ខេត្តកណ្ដាលត្រៀមរៀបចំបម្រុងទុកនូវការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវជន នៅក្នុងរាជធានីខេត្តទាំងពីរនេះ បូករួមទាំងខេត្តព្រះសីហនុផងដែរ ដែលជាតំបន់ឆ្លង ហើយដែលយើងបានផ្ដល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំង។ជាងនេះទៀត គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ត្រូវរៀបចំធ្វើការជាមួយបណ្ដាខេត្តគោលដៅ សម្រាប់ការចាក់វ៉ាក់សាំងនេះ។ គណៈកម្មការចំពោះកិច្ចអំពីលទ្ធកម្មវ៉ាក់សាំង ក៏ត្រូវខិតខំចចារជាមួយនឹងបណ្ដាប្រទេស ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ទៅលើវ៉ាក់សាំងសម្រាប់ការចាក់ចំពោះកុមារ និងយុវវ័យ ដែលមានប្រមាណជាជុំវិញ២លាននាក់ ដែលយើងត្រូវការវ៉ាក់សាំង៤លានដូសបន្ថែមទៀត សម្រាប់ចាក់ឱ្យកុមារនិងយុវវ័យរបស់យើង។ សម្ដេចតេជោបានលើកឡើងដែរថា ម្យ៉ាងទៀតយើងក៏មិនត្រូវភ្លេច នៅពេលដែលយើងចាក់ឱ្យកុមារអាយុ១២ឆ្នាំ ច្បាស់ណាស់ថា ក្នុងតែប៉ុន្មានខែក្រោយ យើងនឹងមានកុមារអាយុ១២ឆ្នាំបន្ថែមទៀត ដោយសារកុមារអាយុ១១ឆ្នាំ នឹងឡើងចូលមកអាយុ១២ឆ្នាំ។ ដូច្នេះគ្រប់ទីកន្លែងក៏ត្រូវតែមានវ៉ាក់សាំងបម្រុងទុក សម្រាប់ការចាក់ជូនអ្នកដែលដល់អាយុ១២ឆ្នាំ ហើយការចាក់វ៉ាក់សាំងនេះ ក៏ឈរនៅលើគោលការណ៍ស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំសម្រាប់ការចាក់នោះទេ។ សម្ដេចតេជោគូសបញ្ជាក់ថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយៗ មានជំនឿជឿជាក់សម្រាប់ប្រជាពលរដ្ឋរបស់យើងយ៉ាងច្រើនកុះករ ភ្លូកទឹកភ្លូកដីមករកវ៉ាក់សាំចាក់ រាប់ទាំងអ្នកដែលមានវ័យចំណាស់អាយុ៩០ និងអាយុជាង១០០ឆ្នាំបានចាក់វ៉ាក់សាំង ដែលអ្នកអាយុជាង១០០ឆ្នាំមានចំនួន០៨នាក់ ដែលបានចាក់វ៉ាក់សាំងរួចមកហើយ ពួកគាត់ស្រេកឃ្លានជាមួយនឹងវ៉ាក់សាំងដើម្បីការពារខ្លួនរបស់ពួកគាត់។ ដោយឈរលើជំនឿបែបនេះ ហើយដោយសារតែមានមាតាបិតា របស់កុមារ និងយុវវ័យ បានចាក់វ៉ាក់សាំងរួចស្រេចទៅហើយៗ គ្មានហានិភ័យអ្វីទាល់តែសោះនោះ ពិតជានឹងនាំកូននាំចៅ ដើម្បីចាក់វ៉ាក់សាំ។ ក៏ប៉ុន្តែយើងក៏មិនត្រូវបង្ខំក្មេងដែលខ្លាចម្ជុលឱ្យចាក់វ៉ាក់សាំងនោះផងដែរ យើងក៏ត្រូវរកគ្រប់វិធីដើម្បីការពារ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនូវតែបន្តការបញ្ជាក់ថា ទោះបីបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំង វិធានការសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ ត្រូវតែធ្វើជាបន្ត ដើម្បីចៀសវាងនូវការឆ្លងណាមួយជាយថាហេតុ។ សម្ដេចតេជោសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងចូលរួមបន្តទៀត ដើម្បីសុខភាពរបស់បុគ្គលម្នាក់ៗ និងសុខភាពនៅក្នុងគ្រួសារនីមួយៗ ក៏ដូចជាសុខភាពនៅតាមសហគមន៍ ក៏ដូចជាប្រទេសជាតិរបស់យើងប្រឆាំងនឹងជំងឺកូវី-១៩ ដែលជាពិសេសវាកាន់តែសាហាវទៅៗ មិនថាតែប្រទេសយើងនោះទេ គឺប្រទេសនៅទូទាំងពិភពលោកមិនទាន់មានប្រទេសណាមួយ ដែលបំបាត់ចោលទាំងស្រុងនូវជំងឺកូវីដ-១៩នេះទេ។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា «សង្ឃឹមថា ខ្មែរយើងធ្វើបានចំពោះអ្វីដែលយើងបានធ្វើរួចមកហើយ ជោគជ័យរួចមកហើយ យើងនឹងបន្តជោគជ័យទៅលើកិច្ចការងារទាក់ទងនឹងការការពារសុខភាពរបស់ប្រជាជនយើង តាមរយៈការស្វះស្វែងរកវ៉ាក់សាំង ការខិតខំចាក់វ៉ាក់សាំង ការចូលរួមពីប្រជាពលរដ្ឋរបស់យើង ដើម្បីទទួលវ៉ាក់សាំងសម្រាប់ការពារខ្លួន ការពារក្រុមគ្រួសារ និងសហគមន៍៕ 

0 Comments:

Post a Comment